របៀបមើលចំនួនអ្នកចូលទស្សនា ក្នុង WordPress
សម្រាប់អ្នកដែលបង្កើតនូវគេហៈទំព័រគឺតែងតែចង់ដឹងពីចំនួនអ្នកចូលទស្សនាគេហៈទំព័ររបស់យើងជាមិនខានឡើយ ។ ចំពោះជម្រើសរបស់អ្នកគឺមានច្រើនដែលយើងអាចប្រើប្រាស់ Google Analysis ក៏បាន ហើយនៅមានមួយចំនួនទៀតដូចជា Amung ហើយនិង Radaurl ជាដើមនោះ ដែលវាសុទ្ធតែអាចជួយអោយយើងដឹងពីចំនួនអ្នកកំពុងអានលើ Website របស់យើងបាន។
តែអ្វីដែលងាយស្រួលហើយនិងមានភាពល្អប្រសើរនោះគឺ count-per-day ដែលជាអាចអោយយើង ដឹងពីចំនួនអ្នកអានហើយនិងចំនួនអ្នកកំពុងអានបានផងដែរ។
- សូមទាញយកនៅទីនេះ Download សូមបើកដំណើរការ WordPress ហើយចូលទៅ Plugin ហើយចុចលើ Add new បន្ទាប់មកធ្វើការ Upload ចូលតែម្តង។
- បន្ទាប់ពីតម្លើងសូមធ្វើការ Activate នូវ Plugin ខាងលើ រួចហើយ សូមចូលទៅកាន់ Dashboard រួចហើយ ចុចលើ Count per day
- បន្ទាប់មកអ្នកនឹងឃើញនូវផ្ទាំង Dashboard របស់ Plugin ខាងលើដែលវាបង្ហាញពីចំនួនអ្នកទស្សនា ដែលវាអាចបង្ហាញនូវចំនួនដែលប្រិយមិត្តកំពុង អនឡាញ ហើយនិងរបាយការណ៏ផ្សេងៗទៀតផងដែរ។
No comments:
Write comments