នៅមុននេះបន្តិច ក្រឡាប់រថយន្តទេសចរណ៍ស្លាប់ជាង២០នាក់នៅស្រុកអន្លង់វែង
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែសីហា ឆ្នាំ២០១៥ ម៉ោង ១២:២២ (13-08-2015 12:22)
ខេត្តឧត្តរមានជ័យ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះជាជំហានដំបូងឲ្យដឹងថា យ៉ាងហោចណាស់មនុស្សជាង២០នាក់បានស្លាប់ក្នុងចំណោមប្រមាណ៤០នាក់ ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តប្រភេទទេសចរណ៍មួយគ្រឿងធ្លាក់ពីលើជើងភ្នំ ។
ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៣ សីហា ២០១៥ នៅក្នុងភូមិជើងភ្នំ ឃុំត្រពំាងព្រៃ ស្រុកអន្លង់វែង ។
សេចក្តីរាយការណ៍បានបន្តថា មនុស្សនៅលើរថយន្តដែលគ្រោះថ្នាក់ខាងលើភាគច្រើនតាជីយាយជីនិងមានក្មេងមួយចំនួន ៕
No comments:
Write comments