kh

Friday, August 19, 2016

លោក​តា​៩១ឆ្នាំ​ចាក់​មួក ៨០០០មួក​ឲ្យ​ជន​អនាថា ទាំង​ខ្លួន​ដេក​ព្យាបាល​មហារីក​ក្នុង​មន្ទីរពេទ្យ

share on facebook
ថ្ងៃនេះ ម៉ោង 16:24
លោក​តា Morrie Boogart មិន​ព្រម​ឲ្យ​អ្វី​មួយ​មក​រារាំង​ផ្លូវ​គាត់ ក្នុង​ការ​ជួយ​ជន​ក្រីក្រ និង​អនាថា​ឡើយ បើ​ទោះ​បី​ជា​មាន​ជំងឺ​មហារីក​ស្បែក ដែល​ត្រូវ​ដេក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក៏​ដោយ។ លោក​តា​វ័យ៩១ឆ្នាំ មក​ពី​ទីក្រុង Grandville រដ្ឋ Michigan សហរដ្ឋអាមេរិក រូបនេះ បាន​ចាក់​មួក ចំនួន​ប្រមាណ​ជាង ៨ ០០០​មួក ឲ្យ​ទៅ​ជន​អនាថា ក្នុង​អំឡុង​ពេល ១៥ឆ្នាំ​ចុង​ក្រោយ​នេះ។

Morrie-with-Loom-Fox-17

បើ​ទោះ​បី​ជា​លោក​តា​ត្រូវ​ចំណាយ​ពេល​ក្នុង​មន្ទីរពេទ្យ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​របស់​គាត់​ក្តី តែ​គាត់​មិន​បាន​បញ្ឈប់​ទង្វើ​ដ៏​គួរ​ឲ្យ​ស្ញប់​ស្ញែង​នេះ​ឡើយ។ លោក​តា Boogart បាន​និយាយ​ថា «ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ធ្វើ​វា? វា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ល្អ។ វា​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​សម្រាក​នៅ​តែ​ក្នុង​បន្ទប់»។

គួរ​បញ្ជាក់​ថា មួក​ដែល​ចាក់​ដោយ​ដៃ​លោក​តា Boogart ទាំង​ប៉ុន្មាន ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​ចែក​ឲ្យ ជន​អនាថា​គ្មាន​ផ្ទះ​សម្បែង នៅ​ទូទាំង​ទីក្រុង Grand Rapids រដ្ឋ Michigan សហរដ្ឋអាមេរិក៕


ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ goodnewsnetworkhttp://news.sabay.com.kh/article/808520

No comments:
Write comments

Hey, we've just launched a new custom color Blogger template. You'll like it - https://t.co/quGl87I2PZ
Join Our Newsletter