កំពុងអង្គុយចាំប្រពន្ធឆ្លងទន្លេរសុខៗ ពេទ្យហៅចូលបន្ទប់ហើយអោយស្រាតខោ ពេលឈឺគូថទើបដឹងថា…while sitting, he was called by the doctor to enter the room and....http://www.khmerwonder.net/archives/46650
គួរអោយសង្វែគណាស់ បុរសម្នាក់នៅចាំប្រពន្ធឆ្លងទន្លេរសុខៗពេទ្យហៅចូលបន្ទប់ព្រោះស្មានថាជាអ្នកជម្ងឺឬសដូងបាត ហើយត្រូវចូលបន្ទប់សង្គ្រោះទាំងប្តីទាំងប្រពន្ធក្នុងពេលដែលមួយតែម្តង។ហេតុការណ៏នេះបានកើតឡើងកាលពីថ្ងៃទី 8 ខែសីហាកន្លងទៅថ្មីៗនេះនៅឯមន្ទីរពេទ្យមួយនាទីក្រុង Shenyang ប្រទេសចិន។
បុរសជាប្តីមានឈ្មោះ វ៉ាង បានរង់ចាំប្រពន្ធខ្លួនឯងសម្រាលកូនយ៉ាងអន្ទះសារ។ ស្រាប់តែ 40 នាទីក្រោយគ្រូពេទ្យឃើញ បុរសរូបនេះហាក់មានផ្ទៃមុខស្លេកស្លាំង ក៏ហៅចូលទៅក្នុងបន្ទប់ ហើយប្រាប់អោយស្រាតខោចុះ។
បុរសវ័យ 29 ឆ្នាំរូបនេះបាននិយាយថា«នៅពេលដែលខ្ញុំនៅខាងក្រៅ គិលានុបដ្ឋាយិកាម្នាក់ បានប្រាប់ខ្ញុំឱ្យចូលទៅបន្ទប់វះកាត់ ពេលនោះខ្ញុំស្មានថាប្រពន្ធរបស់ខ្ញុំត្រូវការអ្វីម្យ៉ាង។»
លោក វ៉ាងបានបញ្ជាក់ផងដែរថា «នៅពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ហើយ គ្រូពេទ្យបានប្រាប់អោយខ្ញុំស្រាតខោចេញហើយដេកនៅលើគ្រែ ។ នៅពេលដែលខ្ញុំកំពុងតែដេកនៅលើគ្រែខ្ញុំបានលឺសម្លេងកូនង៉ាយំ ខ្ញុំចង់ឃើញកូនរបស់ខ្ញុំណាស់តែមិនអាចទៅរួចទេ ដោយសារតែនៅគូថរបស់ខ្ញុំឈឺខ្លាំងណាស់ នៅពេលនោះលោកពុំបានដឹងថាលោកត្រូវគ្រូពេទ្យកាត់ឬសដូងបាតនោះទេ រហូតទាល់តែគ្រូពេទ្យបានប្រាប់ទៅកាន់ម្តាយក្មេកថា ការវះកាត់នេះបានជោគជ័យ ទើបភ្ញាក់ខ្លួន»។
បុរសរូបនេះបានត្អូញត្អែរថា «មុនពេលនោះគ្មាននរណាម្នាក់បានប្រាប់ខ្ញុំ លោកត្រូវកាត់ឬសដូងបាតឡើយ ហើយខ្ញុំក៏មិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយនោះទេ ហើយពូកគេគ្រាន់តែសួរឈ្មោះរបស់ខ្ញុំតែប៉ុននោះ»។
នៅពេលដែលលោកឳពុករូបនេះ និយាយសួរនាំទៅខាងមន្ទីរពេទ្យនិយាយថា វាគឺជាកំហុសឆ្គងរបស់មន្ទីរពេទ្យ ហើយបានសន្យាថានឹងសងថ្លៃជម្ងឺចិត្ត ចំនួន 5.000 យន់ (ប្រហែល 75 ដុល្លា)៕
ប្រែសម្រួលពី៖ People’s Daily

No comments:
Write comments