រោគសញ្ញាជំងឺមហារីក ដែលបង្កគ្រោះថ្នាក់ខ្លាំង ដែលអ្នកមិនដែលចាប់អារម្មណ៏
http://www.khmerwonder.net/archives/22618
ជំងឺមហារីកគឺជាជំងឺដែលធ្វើអោយកោសិការបស់យើងរលូតលាស់ខុសប្រក្រតី ហើយបើសិនជាអ្នកកំពុងតែកើតមានជម្ងឺនេះ ហើយបើសិនជាអ្នកព្រងើយកន្តើយនោះ វានឹងរាលដាលធំឡើងៗ ដែលពិតជាបង្ករគ្រោះថ្នាក់ខ្លាំងណាស់ចំពោះអ្នកជម្ងឺ។ ដូចនេះដើម្បីដឹងថា តើអ្នកមានជម្ងឺមហារីកនោះអ្នកអាចធ្វើការសង្កេត រោគសញ្ញា ទាំង 8 ដូចខាងក្រោម៖១). អស់កម្លាំង
ការអស់កំលាំងគឺជារឿងធម្មតាដែលមនុស្្សគ្រប់រូបតែងតែជួបប្រទះរៀងរាល់ថ្ងៃ ប៉ុន្តែបើលោកអ្នកអស់កំលាំងហើយមិនបាត់ទៅវិញ នោះជារោគសញ្ញាដែលគួរអោយព្រួយបារម្ភយ៉ាងខ្លាំង។ បើយោងទៅតាមសមាគមមហារីកអាមេរិក, ការអស់កម្លាំងរ៉ាំរ៉ៃឬ អស់កម្លាំងល្ហិតល្ហៃហើយទោះជាខំគេងឬសំរាកយ៉ាងណា ក៏នៅមិនបាត់ អាចជាសញ្ញាមួយនៃជំងឺលើសគោលិកាឈាមស, ជំងឺមហារីកពោះវៀនធំ, ឬមហារីកក្រពះ។ វាគ្រាន់តែជាសញ្ញានៃជំងឺមហារីក ប៉ុន្តែវាមិនមែនជាការធ្វើរោគវិនិច្ឆ័យជាផ្លូវការនោះទេ។
២). ស្រកទំងន់
ស្រដៀងគ្នាទៅនឹងអស់កម្លាំងរ៉ាំរ៉ៃ, ការស្រកទម្ងន់ដោយមិនមានមូលហេតុអាចជារោគសញ្ញាធ្ងន់ធ្ងរនៅនៃជំងឺមហារីកដែរ។ ប្រសិនបើអ្នកទទួលទានអាហារតាមធម្មតា ហើយមានទម្លាប់នៃការរស់នៅប្រចាំថ្ងៃធម្មតា ប៉ុន្តែស្រកទំងន់ដោយគ្មានហេតុផលច្បាស់លាស់, លោកអ្នកអាចស្ថិតក្នុងដំណាក់កាលដំបូងនៃជំងឺមហារីកបំពង់អាហារ, មហារីកសួត, មហារីកលំពែង, និងមហារីកក្រពះ។
៣). ការឈឺឆ្អឹងខ្នង និងឈឺក្បាល
ជាទូទៅ ការឈឺចាប់បណ្ដាលមកពីមូលហេតុខុសគ្នា ហើយការឈឺចាប់មួយចំនួនធំមិនបណ្ដាលអោយមានគ្រោះថ្នាក់នោះទេ ហើយវា
ប៉ុន្តែការឈឺចាប់ដែលមិនបាត់ទៅវិញ ហើយទាល់តែប្រើថ្នាំទើបបាត់ នោះមានន័យថា វាជារោគសញ្ញានៃជំងឺមហារីកដែលកើតឡើងយូរអង្វែងមកហើយ។ការឈឺខ្នង អាចជាសញ្ញានៃជំងឺមហារីកពោះវៀនធំឬជំងឺមហារីកក្រពេញអូវែ។ មិនតែប៉ុណ្ណោះ ការឈឺក្បាលច្រើនថ្ងៃនៅតែមិនបាត់ អាចជាសញ្ញានៃជំងឺមហារីកខួរក្បាល។
៤). មានដុំពកនៅក្នុងស្បែក
និងបាត់ទៅវិញដោយខ្លួនវា។
៤). មានដុំពកនៅក្នុងស្បែក
ដុំពកនៅក្នុងស្បែកជាជារោគសញ្ញានៃជំងឺមហារីកសុដន់ឬពងស្វាស។ ដុំពកនេះអាចកើតឡើងនៅក្នុងជាលិកាទន់ (ដូចជា សរសៃចំនង, ស្បែក, ជាលិកាសរសៃ, សាច់ដុំសរសៃប្រសាទនិងសរសៃឈាម) ។ វាអាចកើតឡើងទាំងមនុស្សប្រុសទាំងមនុស្សស្រី។
ប្រសិនបើអ្នកឃើញដុំសាច់នៅក្នុងស្បែក អ្នកត្រួវតែធ្វើចលនាម៉ាស្ស៉ានៅកន្លែងដែលកើត នោះវានឹងបានទៅវិញបើសិនជាវាទើបតែកើត។ ផ្ទុយទៅវិញ បើសិនជាវាកើតយូរ ការម៉ាស្ស៉ាបែបនេះមិនអាចជួយអ្វីបាននោះទេ។
៥).ហើមជើង
វត្តមាននៃការហើមជើងគឺជារោគសញ្ញាមួយដែលគួរព្រួយបារម្ភ ដែលស្រ្តីភាគច្រើនតែងតែអើពើ។ នេះបើយោងតាមសាកលវិទ្យាល័យ MD Anderson Cancer Centerនៃរដ្ឋតិចសាស់ បានអោយដឹងថា៖ បើសិនជាការហើមជើងហើយអបដោយការឈឺចាប់ ឬការហូរទឹករំអិលតាមទ្វារមាស វាអាចជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូន។
ខណៈពេលដែលជើងលោកអ្នកហើម ក្រោយមកវាក៏បាត់ហើម ហើយមួយរយះពេលក្រោយមកវាក៏ហើមម្ដងទៀត មានន័យថាលោកអ្នកកំពុងស្ថិតក្នុងរោគសញ្ញាធ្ងន់ធ្ងរប្រសិនបើហើមហើយថែមទាំឈឺទៀត។
៦). ពងបែកពណ៍សនៅក្នុងមាត់
បើយោងតាមសមាគមមហារីកអាមេរិក និង សាកលវិទ្យាល័យMD Anderson Cancer Center បានអោយដឹងថាពងបែកពណ៍សនៅក្នុងមាត់ជារោគសញ្ញាមួយដែលមនុស្សជាច្រើនមិនយកចិត្តទុកដាក់។ ហើយវាបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់និងជក់បារី។
គួរកត់សំគាល់ផងដែរថា ពងបែកពណ៍សនៅក្នុងមាត់គឺជាលក្ខខណ្ឌមួយឈានទៅរកជំងឺមហារីកដែលត្រូវបានសម្គាល់ដោយ បំណែកស្បែកពណ៌សក្នុងមាត់និងអញ្ចាញធ្មែញ។
៧). ការផ្លាស់ប្តូរនៅលើផ្ទៃស្បែក(កើតអាច៍រុយ ប្រជ្រុយរឺឬស ហើយអមដោយរមាស់)
ជំងឺមហារីកស្បែកគឺជារឿងធម្មតាដែលតែងតែកើតឡើងជាញឹកញាប់ដោយសារការប្រើប្រាស់គ្រឿងសំអាង, កម្ដៅថ្ងៃនិងកត្តាផ្សេងៗមួយចំនួនទៀត។ គួរបញ្ចាក់ផងដែរថា មូលហេតុចម្បងនៃជំងឺមហារីកស្បែកបណ្ដាលមកពីផលប៉ះពាល់នៃកាំរស្មីអ៊ុយត្រាយ្យូលេរបស់ព្រះអាទិត្យមកលើស្បែក។ នៅពេលដែលស្បែកខិតខំប្រឹងប្រែងប្រយុទ្ធនឹងកាំរស្មីអ៊ុយត្រាយ្យូលេរបស់ព្រះអាទិត្យ ស្បែកក៏បញ្ចេញសារធាតុពណ៌ប្រផេះ ដែលជាហេតុធ្វើអោយស្បែកយើងឡើងខ្មៅពេលត្រូវនឹងកម្ដៅថ្ងៃ។ ហើយបើសិនជាស្បែកត្រូវកម្ដៅថ្ងៃញឹកញាប់វានឹងវិវត្តន៍ទៅជាអាច៍រុយ,ប្រជ្រុយនិងឬស។

លើសពីនេះទៅទៀត បើសិនជាលោកអ្នកកើតអាច៍រុយ,ប្រជ្រុយនិងឬស ហើយអបដោយការរមាស់ទៀតនោះ ជារោគសញ្ញានៃជំងឺមហារីកស្បែកហើយ។ បញ្ជាក់៖ ការកើតមានអាច៍រុយ,ប្រជ្រុយតាំងពីកំណើត មិនមែនជារោគសញ្ញានៃជំងឺមហារីកនោះទេ ព្រោះវាបណ្ដាលមកពីហ្សែន។ មិនតែប៉ុណ្ណោះ ការកើតអាច៍រុយ,ប្រជ្រុយនិងឬស ក៏មិនត្រូវបានថាជារោគសញ្ញានៃជំងឺមហារីកដែរ ទាល់តែ អបដោយការរមាស់នៅកន្លែងដែលកើតមានកើតអាច៍រុយ,ប្រជ្រុយនិងឬសទើបចាត់ទុតថាជារោគសញ្ញាមហារីក។
៨). ផ្លាស់ប្ដូរទំលាប់ពោះវៀន
តើអ្នកបានកត់សំគាល់ទេថាអ្នកបានផ្លាស់ប្ដូរទំលាប់បន្ទោបង់ឬទេ? ពិតណាស់ ការនោមញឹកញាប់ជាងមុនឬក៏រង្វើលជាងមុនគឺជាសញ្ញាដំបូងនៃប្លោកនោម ឬមហារីកក្រពេញប្រូស្តាត។
សាកលវិទ្យាល័យMD Anderson Cancer Centerបានអះអាងថា ការបន្ទោរបង់ឬនោមចេញឈាមគឺជារោគសញ្ហាដ៏គ្រោះថ្នាក់បំផុត។
ខាងលើនេះគឺជាបណ្តារោគសញ្ញានៃជម្ងឺមហារីកដែលអ្នកត្រូវតែយកចិត្តទុកដាក់បំផុត ហើយបើសិនជាអ្នកមានរោគសញ្ញាណាមួយដូចខាងលើនោះ សូមអ្នកប្រញ៉ាប់ប្រញ៉ាល់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ៕
ខាងលើនេះគឺជាបណ្តារោគសញ្ញានៃជម្ងឺមហារីកដែលអ្នកត្រូវតែយកចិត្តទុកដាក់បំផុត ហើយបើសិនជាអ្នកមានរោគសញ្ញាណាមួយដូចខាងលើនោះ សូមអ្នកប្រញ៉ាប់ប្រញ៉ាល់ទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យ៕
No comments:
Write comments